​មួយទៀត​ ​កិរិយា​កើតឡើង​ ​នៃ​ថីនមិទ្ធៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​ ​ការ​លះបង់​នូវ​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​ ​កិរិយា​មិនកើត​តទៅទៀត​នៃ​ថីនមិទ្ធៈ​ ​ដែល​លះបង់​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​។​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មិន​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មិន​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​។​ ​មួយទៀត​ ​កិរិយា​កើតឡើង​ ​នៃ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​ ​ការ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​ ​កិរិយា​មិនកើត​តទៅទៀត​ ​នៃ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​លះបង់​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​។​ ​ទោះ​វិចិកិច្ឆា​ ​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​វិចិកិច្ឆា​ ​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​ ​ទោះ​វិចិកិច្ឆា​ ​មិន​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​វិចិកិច្ឆា​ ​មិន​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​។​ ​
ថយ | ទំព័រទី ៤២៥ | បន្ទាប់