មួយទៀត កិរិយាកើតឡើង នៃវិចិកិច្ឆា ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង ការលះបង់វិចិកិច្ឆា ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង កិរិយាមិនកើតតទៅទៀត នៃវិចិកិច្ឆា ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង កិរិយាមិនកើតតទៅទៀត នៃវិចិកិច្ឆា ដែលលះបង់ហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាតចិត្ត។ ម្នាលភិក្ខុទាំងឡាយ ការស្អាត មាន៣ យ៉ាង ប៉ុណ្ណេះ។
[១២៤] ម្នាលភិក្ខុទាំងឡាយ ភាពជាអ្នកប្រាជ្ញនេះ មាន ៣យ៉ាង។ ៣យ៉ាងគឺអ្វីខ្លះ។ គឺភាពជាអ្នកប្រាជ្ញផ្លូវកាយ ១ ភាពជាអ្នកប្រាជ្ញផ្លូវវាចា ១
អ្នកប្រាជ្ញទាំងឡាយ ពោលចំពោះបុគ្គល អ្នកស្អាតកាយ ស្អាតវាចា ស្អាតចិត្ត មិនមានអាសវៈ ជាអ្នកស្អាត បរិបូណ៌ដោយការស្អាត ថាជាបុគ្គលមានបាបលាងជ្រះហើយ។
[១២៤] ម្នាលភិក្ខុទាំងឡាយ ភាពជាអ្នកប្រាជ្ញនេះ មាន ៣យ៉ាង។ ៣យ៉ាងគឺអ្វីខ្លះ។ គឺភាពជាអ្នកប្រាជ្ញផ្លូវកាយ ១ ភាពជាអ្នកប្រាជ្ញផ្លូវវាចា ១