អ្នកប្រាជ្ញទាំងឡាយ ពោលចំពោះបុគ្គល ដែលជាអ្នកប្រាជ្ញផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត មិនមានអាសវៈ ជាអ្នកប្រាជ្ញ បរិបូណ៌ដោយភាពជាអ្នកប្រាជ្ញ ថាជាអ្នកមានបាបលះបង់អស់ហើយ។
ចប់ អាបាយិកវគ្គ ទី២។
ឧទ្ទាននៃអាបាយិកវគ្គនោះគឺ
ពោលអំពីបុគ្គលទៅកាន់អបាយ ១ អំពីបុគ្គលរកបានដោយក្រ ១ អំពីអប្បមេយ្យបុគ្គល ជាដើម ១ អំពីបុគ្គលបានអរូបជ្ឈាន មិនញាប់ញ័រ ១ អំពីវិបត្តិ មានសេចក្ដីប្រៀបដោយបាសកា មានជ្រុងប្រាំមួយ ១ អំពីកម្មន្តវិបត្តិ ជាដើម ១ អំពីការស្អាត មានពីរលើក ១ អំពីភាពជាអ្នកប្រាជ្ញ ១ ។