ភិក្ខុនោះ រមែងត្រិះរិះ នូវនេក្ខម្មវិតក្កៈផង ត្រិះរិះនូវអព្យាបាទវិតក្កៈផង ត្រិះរិះនូវអវិហឹសាវិតក្កៈផង ក្នុងបិណ្ឌបាតនោះ។ ម្នាលភិក្ខុទាំងឡាយ ទានដែលទាយកឲ្យហើយ ដល់ភិក្ខុមានសភាពយ៉ាងនេះ ទើបតថាគតហៅថា ជា ទានមានផលច្រើន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុមិនមានសេចក្ដីប្រមាទ។
[១២៦] ម្នាលភិក្ខុទាំងឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយបង្កហេតុ បង្កជម្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នា ទៅវិញទៅមក ដោយលំពែងគឺមាត់ ម្នាលភិក្ខុទាំងឡាយ ទិសនោះ មិនជាទីសប្បាយដល់តថាគត ដើម្បីធ្វើទុកក្នុងចិត្ត មិនបាច់និយាយ ដល់ការដើរទៅឡើយ តថាគតចូលចិត្តក្នុងការណ៍នោះថា អ្នកដ៏មានអាយុទាំងឡាយនោះ បានលះបង់ នូវធម៌៣យ៉ាង បានធ្វើរឿយៗ នូវធម៌៣យ៉ាង ដោយពិតប្រាកដ។ ចុះភិក្ខុទាំងនោះ លះបង់នូវធម៌ ៣ យ៉ាង គឺអ្វីខ្លះ។