គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ភិក្ខុទាំងនោះ បានលះបង់ធម៌ ៣ យ៉ាងនេះឯង។ ចុះភិក្ខុទាំងនោះ បានធ្វើឲ្យរឿយៗ នូវធម៌៣យ៉ាង គឺអ្វីខ្លះ។ គឺនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ១ ។ អ្នកទាំងនោះ បានធ្វើរឿយៗ នូវធម៌៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងទិសណា ភិក្ខុទាំងឡាយ ព្រមព្រៀងគ្នា រីករាយនឹងគ្នា មិនទាស់ទែងគ្នា ដូចទឹកដោះស្រស់ លាយដោយទឹក មើលគ្នាត្រង់ ដោយចក្ខុជាទីស្រឡាញ់ ម្នាលភិក្ខុទាំងឡាយ ទិសនុ៎ះ ជាទីសប្បាយដល់តថាគត ដើម្បីដើរទៅ មិនបាច់និយាយដល់ការធ្វើទុកក្នុងចិត្តឡើយ តថាគតចូលចិត្តក្នុងការណ៍នោះថា អ្នកដ៏មានអាយុទាំងនោះ បានលះបង់នូវធម៌ ៣ យ៉ាងនេះឯង បានធ្វើឲ្យរឿយៗ នូវធម៌៣ យ៉ាងនេះឯង ដោយពិតប្រាកដ។
[១២៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងគោតមក(១) ចេតិយ ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងធម៌ ដើម្បីឲ្យចេះដឹង មិនមែនដើម្បីមិនឲ្យចេះដឹងទេ

(១) ចេតិយនោះ ជាលំនៅនៃយក្ខ ឈ្មោះគោតមកៈ។ អដ្ឋកថា។