​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​តាបស​ឈ្មោះ​ ​ភរ​ណ្ឌុ​កា​លា​មៈ​នេះ​ ​ជាស​ព្រហ្មចារី​បុគ្គល​ជាន់​ចាស់​ ​របស់​ព្រះអង្គ​ ​សូម​ព្រះអង្គ​ ​គង់នៅ​ក្នុង​អាស្រម​ ​របស់​តាបស​នោះ​ ​អស់​មួយ​យប់​ ​ក្នុងថ្ងៃនេះ​ចុះ​។​ ​ព្រះសម្ពុទ្ធ​ត្រាស់​ថា​ ​បពិត្រ​មហា​នាម​ ​សូម​ទ្រង់​ស្ដេច​ទៅ​ឲ្យ​ក្រាលកម្រាល​ចុះ​។​ ​មហា​នាម​សក្យរាជ​ ​បាន​ទទួល​ព្រះតម្រាស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ស្ដេច​ចូល​ទៅ​ឯ​អាស្រម​របស់​ភរ​ណ្ឌុ​កាលាម​តាបស​ ​លុះ​ស្ដេច​ចូល​ទៅដល់​ហើយ​ ​ក៏​ឲ្យ​ក្រាលកម្រាល​ ​លើ​គ្រែ​តូច​ ​ដ៏​សមគួរ​ ​ហើយ​ឲ្យ​ដំ​កល់​ទឹក​ទុក​ ​ដើម្បី​លាង​ព្រះបាទ​ ​រួច​ស្ដេច​ត្រឡប់​ចូល​មក​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​វិញ​ ​លុះ​ចូល​មកដល់​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កម្រាល​ក្រាល​ហើយ​ ​ទឹក​សម្រាប់​លាង​ព្រះបាទ​ ​ដំ​កល់​ទុក​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ ​ទ្រង់​ជ្រាប​នូវ​កាល​ដ៏​គួរ​នឹង​ស្ដេច​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ស្ដេច​ចូល​ទៅ​ឯ​អាស្រម​ ​របស់​ភរ​ណ្ឌុ​កាលាម​តាបស​ ​លុះ​ស្ដេច​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​បម្រុងទុក​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​ហើយ​ ​ក៏​លាង​ជូត​ព្រះបាទ​ទាំងគូ​។​ ​លំដាប់នោះ​ ​មហា​នាម​សក្យរាជ​ ​ទ្រង់​មាន​ព្រះរាជ​តម្រិះ​ ​ដូច្នេះ​ថា​ ​ថ្ងៃនេះ​ ​ជា​កាលមិនគួរ​
ថយ | ទំព័រទី ៤៣៧ | បន្ទាប់