​បពិត្រ​មហា​នាម​ ​ចុះ​សាស្ដា​ ​៣​ ​ពួក​នេះ​ ​មាន​សេចក្ដីយល់​ដូចគ្នា​ ​ឬ​មាន​សេចក្ដីយល់​ផ្សេងគ្នា​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​សួរ​យ៉ាងនេះ​ ​ភរ​ណ្ឌុ​កាលាម​តាបស​ ​បាន​បង្គាប់​មហា​នាម​សក្យរាជ​ ​ដូច្នេះ​ថា​ ​បពិត្រ​មហា​នាម​ ​សូម​មហា​ពិ​ត្រ​មាន​ព្រះរាជឱង្ការ​ថា​ ​មាន​សេចក្ដីយល់​ដូចគ្នា​។​ ​កាល​ភរ​ណ្ឌុ​កាលាម​តាបស​ ​និយាយ​យ៉ាងនេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​មហា​នាម​សក្យរាជ​ ​ដូច្នេះ​ថា​ ​បពិត្រ​មហា​នាម​ ​សូម​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា​ ​មាន​សេចក្ដីយល់​ផ្សេងគ្នា​ ​ដូច្នេះ​វិញ​។​ ​ភរ​ណ្ឌុ​កាលាម​តាបស​ ​បាន​បង្គាប់​មហា​នាម​សក្យរាជ​ ​អស់២ដង​ថា​ ​បពិត្រ​មហា​នាម​ ​សូម​មហា​បពិត្រ​ ​មាន​ព្រះរាជឱង្ការ​ថា​ ​មាន​សេចក្ដីយល់​ដូចគ្នា​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​នឹង​មហា​នាម​សក្យរាជ​ ​អស់២​ ​ដង​ទៀត​ថា​ ​បពិត្រ​មហា​នាម​ ​សូម​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា​ ​មាន​សេចក្ដីយល់​ផ្សេងគ្នា​ ​ដូច្នេះ​វិញ​។​ ​ភរ​ណ្ឌុ​កាលាម​តាបស​ ​បាន​បង្គាប់​មហា​នាម​សក្យរាជ​ ​អស់​ ​៣ដង​ថា​ ​បពិត្រ​មហា​នាម​ ​សូម​មហា​បពិត្រ​ ​មាន​​ព្រះរាជឱង្ការ​ថា​ ​មាន​សេចក្ដីយល់​ដូចគ្នា​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ត្រាស់​នឹង​មហា​នាម​សក្យរាជ​ ​អស់៣​ ​ដង​ទៀត​ថា​ ​បពិត្រ​មហា​នាម​ ​សូម​ទ្រង់​មាន​ព្រះរាជឱង្ការ​ថា​ ​មាន​សេចក្ដីយល់​ផ្សេងគ្នា​ ​ដូច្នេះ​វិញ​។​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់