​លំដាប់នោះ​ ​ភរ​ណ្ឌុ​កាលាម​ ​តាបស​ ​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​មិនសមបើ​ព្រះសមណគោតម​ ​មិន​ជ្រះថ្លា​នឹង​អញ​ ​អស់​ ​៣ដង​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​មហា​នាម​សក្យរាជ​ ​ដែល​មាន​សក្ដិ​ធំ​សោះ​ ​បើ​ដូច្នោះ​ ​អញ​គួរ​ដើរចេញ​ ​អំពី​ក្រុង​កបិល​ព័ស្ដុ​។​ ​លំដាប់នោះ​ ​ភរ​ណ្ឌុ​កាលាម​តាបស​ ​ក៏​ចេញ​អំពី​កបិល​ព័ស្តុ​ ​គឺ​ចេញទៅ​តែម្ដង​ ​មិនបាន​ត្រឡប់​មក​ក្រោយ​វិញ​ឡើយ​។​
 [​១២៩​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រា​កាល​រាត្រី​កន្លង​បឋមយាម​ ​ទេវបុត្រ​ឈ្មោះ​ ​ហត្ថ​កៈ​ ​មាន​សម្បុរ​ល្អ​ ​ធ្វើ​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺច្បាស់​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គិតថា​ ​អញ​នឹង​ឈរ​ ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ ​ហើយ​ត្រឡប់​អង្គុយ​ស្រពាប​ ​អង្គុយ​រាប​វិញ​ ​មិន​អាច​នឹង​ឈរ​នៅ​បាន​ឡើយ​។​
ថយ | ទំព័រទី ៤៤០ | បន្ទាប់