មិនបានប្រព្រឹត្តទេ ធម៌ទាំងនោះ ក៏ខ្ញុំព្រះអង្គប្រព្រឹត្តក្នុងកាលឥឡូវនេះដែរ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ទ្រង់គង់ច្រឡូកច្រឡំ ដោយភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ស្ដេច អាមាត្យធំ របស់ស្ដេច តិរ្ថិយ និងសាវក នៃតិរ្ថិយទាំងឡាយ ក្នុងកាលឥឡូវនេះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏យ៉ាងនោះដែរ តែងនៅច្រឡូកច្រឡំ ដោយទេវបុត្រទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន ទេវបុត្រទាំងឡាយ តែងមកអំពីទីឆ្ងាយ ដោយបំណងថា យើងនឹងស្ដាប់ធម៌ ក្នុងសំណាក់ហត្ថកទេវបុត្រ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនឆ្អែត មិនរួញរានឹងធម៌ ទាំង៣ ត្រាតែធ្វើមរណកាល។ ធម៌៣ ដូចម្ដេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនឆ្អែត មិនរួញរានឹងកាលរមិលមើលព្រះដ៏មានព្រះភាគ ត្រាតែធ្វើមរណកាល ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនឆ្អែត មិនរួញរានឹងការស្ដាប់ព្រះសទ្ធម្ម ត្រាតែធ្វើមរណកាល ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនឆ្អែត មិនរួញរានឹងការបម្រើសង្ឃ ត្រាតែធ្វើមរណកាល ១ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនឆ្អែត មិនរួញរានឹងធម៌ ទាំង៣ នេះឯង ត្រាតែធ្វើមរណកាល។