​(​ការ​ឆ្អែត​ ​៣​ ​យ៉ាង​)​ ​គឺ​ ​ឆ្អែត​នឹង​ការ​មើល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​១​ ​ឆ្អែត​នឹង​ការបម្រើ​ព្រះសង្ឃ​ ​១​ ​ឆ្អែត​នឹង​ការ​ស្ដាប់​ព្រះ​សទ្ធម្ម​ ​១​ ​មាន​ក្នុង​កា​លម្ដងៗ​តែប៉ុណ្ណោះ​។​ ​ហត្ថ​ក​ទេវបុត្រ​ ​កាល​សិក្សា​នូវ​អធិសីល​ ​ត្រេកអរ​ក្នុង​ការ​ស្ដាប់​ព្រះ​សទ្ធម្ម​ ​មិន​ឆ្អែត​នឹង​ធម៌៣​ ​ប្រការ​ ​ក៏បាន​ទៅ​កើត​ ​ក្នុង​អវិហា​ព្រហ្មលោក​។​

 ​[​១៣០​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ឥសិបតន​មិគទាយ​វន​ ​ជិត​ក្រុង​ពារាណសី​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​និង​ចីវរ​ ​ក្នុង​វេលា​បុព្វណ្ហសម័យ​ ​ទ្រង់​ចូល​ទៅកាន់​ក្រុង​ពារាណសី​ ​ដើម្បី​បិណ្ឌបាត​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​ទៅ​បិណ្ឌបាត​ ​ក្នុង​សំណាក់​នៃ​មិលក្ខ​ជន​ ​អ្នកលក់​គោ​ ​ទ្រង់​បានឃើញ​ភិក្ខុ​មួយ​រូប​ ​មាន​សេចក្ដីត្រេកអរ​តិច​ ​មាន​សេចក្ដីត្រេកអរ​ខាងក្រៅ​ ​ប្រាសចាក​សតិ​ ​មិន​មាន​ប្រាជ្ញា​ ​មានចិត្ត​មិន​តាំង​មាំ​ ​មានចិត្ត​រវើរវាយ​ ​មាន​ឥន្រ្ទិយ​ជាប្រក្រតី​ ​(​មិន​រក្សា​ឥន្រ្ទិយ​)​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​មាន​ព្រះ​វាចា​នឹង​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​កុំ​ធ្វើខ្លួន​ឲ្យ​ស្អុយ​ឡើយ​ ​
ថយ | ទំព័រទី ៤៤៣ | បន្ទាប់