ម្នាល​ភិក្ខុ​ ​ពួក​រុយ​(​១​)​ ​នឹង​មិន​ចោម​ហើរ​តាម​ ​នឹង​មិន​តាម​ចោម​ស៊ី​ ​នូវ​ខ្លួន​ដែល​ធ្វើឲ្យ​ស្អុយ​ ​ដែល​ប្រឡាក់​វត្ថុ​មាន​ក្លិនឆ្អេះ​ឆ្អាប​នោះ​(​២​)​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​លំដាប់នោះ​ឯង​ ​ភិក្ខុ​នោះ​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទូន្មាន​ដោយ​ឱវាទ​នេះ​ហើយ​ ​ក៏​ដល់​នូវ​សេចក្ដី​សំវេគ​ ​(​បាន​ជា​សោតាបន្ន​បុគ្គល​)​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្ដេច​ទៅ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​ក្រុង​ពារាណសី​ ​លុះ​ស្ដេច​ត្រឡប់​មក​ ​អំពី​បិណ្ឌបាត​ ​ក្នុង​វេលា​ខាងក្រោយ​ភត្ត​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីឯណោះ​តថាគត​ ​បាន​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ហើយ​ចូល​ទៅកាន់​ក្រុង​ពារាណសី​ ​ដើម្បី​បិណ្ឌបាត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ត្រាច់​ទៅ​ ​ដើម្បី​បិណ្ឌបាត​ ​ក្នុង​សំណាក់​នៃ​មិលក្ខ​ជន​ ​អ្នកលក់​គោ​ ​ក៏បាន​ឃើញ​ភិក្ខុ​មួយ​រូប​ ​មាន​សេចក្ដីត្រេកអរ​តិច​ ​មាន​សេចក្ដីត្រេកអរ​ខាងក្រៅ​ ​ប្រាសចាក​សតិ​ ​មិន​មាន​ប្រាជ្ញា​ ​មានចិត្ត​មិន​តាំង​មាំ​ ​មានចិត្ត​រវើរវាយ​ ​មាន​ឥន្រ្ទិយ​ជាប្រក្រតី​ ​លុះ​បានឃើញ​ហើយ​ ​និយាយ​នឹង​ភិក្ខុ​នោះ​ ​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​កុំ​ធ្វើខ្លួន​ឲ្យ​ស្អុយ​ឡើយ​ ​ម្នាល​ភិក្ខុ​ ​ពួក​រុយ​នឹង​មិន​ចោម​ហើរ​តាម​ ​មិន​តាម​រោម​ស៊ី​នូវ​ខ្លួន​ ​ដែល​ធ្វើឲ្យ​ស្អុយ​ ​ដែល​ប្រឡាក់​វត្ថុ​មាន​ក្លិនឆ្អេះ​ឆ្អាប​នោះ​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ
​(​១​)​ ​បាន​ដល់​ពួក​កិលេស​។​ ​(​២​)​ ​បាន​ដល់​សេចក្តី​ក្រោធ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៤៤ | បន្ទាប់