​មិនបាន​រួញរា​ឡើយ​ ​សតិ​ដែល​ខ្ញុំ​បាន​តាំងស៊ប់​ហើយ​ ​ក៏​មិនបាន​វង្វេង​ភ្លេច​ ​កាយ​របស់ខ្ញុំ​ ​ដែល​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​មិនបាន​ក្រវល់ក្រវាយ​ ​ចិត្ត​ដែល​ខ្ញុំ​ដំ​កល់​ខ្ជាប់​ហើយ​ ​ក៏​ជា​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​កាលបើ​ដូច្នេះ​ ​ចិត្ត​របស់ខ្ញុំ​ ​ក៏​មិន​រួចចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​។​ ​ព្រះ​សារីបុត្រ​តប​ថា​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​ត្រង់​ពាក្យ​ដែល​អ្នក​និយាយ​ ​យ៉ាងនេះ​ថា​ ​ខ្ញុំ​តែងឃើញ​សត្វលោក​ជាច្រើន​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​បង់​ចក្ខុ​ ​ជា​របស់​មនុស្ស​ធម្មតា​ ​ដូច្នេះ​ ​នេះ​ជា​មានះ​ ​របស់​អ្នក​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​មួយទៀត​ ​ត្រង់​ពាក្យ​ដែល​អ្នក​និយាយ​ ​យ៉ាងនេះ​ថា​ ​សេចក្ដីព្យាយាម​ ​ដែល​ខ្ញុំ​ប្រារព្ធ​ហើយ​ ​មិនបាន​រួញរា​ឡើយ​ ​សតិ​ដែល​ខ្ញុំ​បាន​តាំងស៊ប់​ហើយ​ ​ក៏​មិនបាន​វង្វេង​ភ្លេច​ ​កាយ​របស់ខ្ញុំ​ ​ដែល​ស្ងប់​រម្ងាប់​ហើយ​ ​ក៏​មិនបាន​ក្រវល់ក្រវាយ​ ​ចិត្ត​ដែល​ខ្ញុំ​ដំ​កល់​ខ្ជាប់​ហើយ​ ​ក៏​ជា​ចិត្ត​មាន​អារម្មណ៍​មូល​តែមួយ​ ​ដូច្នេះ​ ​នេះ​ជា​ឧទ្ធច្ចៈ​របស់​អ្នក​ទេ​ ​ម្នាល​អាវុសោ​អនុ​រុទ្ធ​ ​មួយទៀត​ ​ត្រង់​ពាក្យ​ដែល​អ្នក​និយាយ​ ​យ៉ាងនេះ​ថា​ ​កាលបើ​ដូច្នេះ​ ​ចិត្ត​របស់ខ្ញុំ​ ​ក៏​មិន​រួចចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​នេះ​ជា​កុក្កុ​ច្ចៈ​របស់​អ្នក​ ​ខ្ញុំ​សូម​រំលឹក​ ​សូម​អនុ​រុទ្ធ​ដ៏​មាន​អាយុ​ ​លះបង់​ធម៌​ទាំង៣នេះ​ចេញ​ ​កុំ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម៌​ទាំង៣នេះ​ ​សូម​ប្រមូល​ចិត្ត​មក​ក្នុង​អមត​ធាតុ​វិញ​។​
ថយ | ទំព័រទី ៤៤៨ | បន្ទាប់