សម័យតមក ព្រះអនុរុទ្ធដ៏មានអាយុ បានលះបង់ធម៌ ទាំង៣នេះ ហើយមិនធ្វើទុកក្នុងចិត្ត នូវធម៌ទាំង៣នេះ ហើយប្រមូលចិត្ត ក្នុងអមតធាតុ។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ តែមួយអង្គឯង ចៀសចេញចាកពួក មិនមានសេចក្ដីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីអនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ ដែលមានព្រហ្មចរិយៈ ជាទីបំផុត ដោយបញ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញបានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្ដាព្រះអរហន្តទាំងឡាយ ព្រះអនុរុទ្ធដ៏មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
[១៣៣] ម្នាលភិក្ខុទាំងឡាយ វត្ថុ៣យ៉ាងនេះ បិទបាំង ទើបប្រសើរ(១) បើកផ្សាយ មិនប្រសើរ។ វត្ថុ៣ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺមាតុគ្រាម បិទបាំងទើបប្រសើរ បើកផ្សាយ មិនប្រសើរ(២) ១
[១៣៣] ម្នាលភិក្ខុទាំងឡាយ វត្ថុ៣យ៉ាងនេះ បិទបាំង ទើបប្រសើរ(១) បើកផ្សាយ មិនប្រសើរ។ វត្ថុ៣ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺមាតុគ្រាម បិទបាំងទើបប្រសើរ បើកផ្សាយ មិនប្រសើរ(២) ១
(១) វហន្តិ សព្ទនេះ ប្រែថា បានការ គាប់គួរ ប្រសើរ ថ្លៃថ្នូរ។ (២) ស្រីៗ ដែលមិនគោរពកោតក្រែងប្តី ឬប្រព្រឹត្តទុច្ចរិតផ្សេងៗ ដែលជាអំពើមិនគាប់ចិត្តប្តី ៗត្រូវបិទបាំងទោស របស់ប្រពន្ធនោះ ទើបគួរ បើកសំញ៉ែង មិនគួរទេ ចំណែកស្ត្រីក្រមុំ ដែលប្រព្រឹត្តឆ្គាំឆ្គង ក៏ត្រូវតែមាតាបិតា ជាដើម ជួយបិទបាំង ទើបគួរ បើកសំញ៉ែង មិនគួរ។ មតិរបស់យើង។