​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​រូប​ណា​ ​ជិត​ក្តី​ ​ឆ្ងាយ​ក្តី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​រូប​ទាំងអស់​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​វេទនា​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​វេទនា​ណា​ ​ជិត​ក្តី​ ​ឆ្ងាយ​ក្តី​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ទាំងអស់​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​សញ្ញា​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​សញ្ញា​ណា​ ​ជិត​ក្តី​ ​ឆ្ងាយ​ក្តី​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សញ្ញា​ទាំងអស់​នុ៎ះ​ ​ដោយ​បញ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​។​ ​សង្ខារ​ទាំងឡាយ​ណាមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​
ថយ | ទំព័រទី ៤៥៤ | បន្ទាប់