ម្នាលភិក្ខុទាំងឡាយ មក្ខលិ ជាមោឃបុរស ហាមឃាត់នូវព្រះអរហន្ត សម្មាសម្ពុទ្ធនោះថា កម្មមិនមាន អំពើដែលត្រូវធ្វើ មិនមាន សេចក្តីព្យាយាម មិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយណា ក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធ ដ៏មានព្រះភាគទាំងនោះ ជាកម្មវាទផង ជាកិរិយវាទផង ជាវីរិយវាទផង។ ម្នាលភិក្ខុទាំងឡាយ មក្ខលិ ជាមោឃបុរស ឈ្មោះថាហាមឃាត់ នូវព្រះអរហន្ត សម្មាសម្ពុទ្ធទាំងនោះថា កម្មមិនមាន អំពើដែលត្រូវធ្វើ មិនមាន សេចក្តីព្យាយាម មិនមាន។ ម្នាលភិក្ខុទាំងឡាយ សូម្បីតថាគត ដែលជាអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ជាកម្មវាទ ជាកិរិយវាទ ជាវីរិយវាទដែរ។ ម្នាលភិក្ខុទាំងឡាយ មក្ខលិ ជាមោឃបុរស ហាមឃាត់នូវតថាគតដែរថា កម្មមិនមាន អំពើដែលត្រូវធ្វើ មិនមាន សេចក្តីព្យាយាម មិនមាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដាក់លប ក្នុងមាត់ស្ទឹង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់ត្រីជាច្រើន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មក្ខលិ ជាមោឃបុរស កើតឡើងក្នុងលោក ដូចជាលប សម្រាប់ដាក់មនុស្ស ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីវិនាស ដល់សត្វមានប្រមាណច្រើន ក៏យ៉ាងនោះដែរ។
[១៤០] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៣ យ៉ាង។ សម្បទា ៣ យ៉ាង ដូចម្តេចខ្លះ។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ សម្បទា មាន ៣ យ៉ាងនេះឯង។
[១៤០] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៣ យ៉ាង។ សម្បទា ៣ យ៉ាង ដូចម្តេចខ្លះ។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ សម្បទា មាន ៣ យ៉ាងនេះឯង។