ម្នាលសារីបុត្ត ហេតុនុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ប្រតិបត្តិដើម្បីអរហត្តមគ្គ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ជាសកទាគាមី ឬជាអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង ដូច្នេះទេ។ ម្នាលសារីបុត្ត ហេតុនុ៎ះ រមែងមានដោយពិតថា បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គលនោះ ប្រតិបត្តិ ដើម្បីអរហត្តមគ្គ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលនោះ ជាសកទាគាមី ឬអនាគាមី មួយវិញទៀត បុគ្គលណា ជាកាយសក្ខិ បុគ្គលនោះ ជាសកទាគាមី ឬអនាគាមី ក៏មាន។ ម្នាលសារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គលមិនងាយនឹងព្យាករ ដោយដាច់ខាតថា បណ្ដាបុគ្គល ទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមឯង ដូច្នេះទេ។