[​១៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍិ​ ​(​ ​សេចក្តី​ចំរើន​ ​)​ ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​វុឌ្ឍិ​ ​៣​ ​យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​សទ្ធា​វុឌ្ឍិ​ ​១​ ​សីល​វុឌ្ឍិ​ ​១​ ​បញ្ញ​វុឌ្ឍិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វុឌ្ឍិ​ ​មាន​ ​៣​ ​យ៉ាងនេះ​ឯង​។​
 ​[​១៤២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​គោត្រ​នៃ​សេះ​ ​៣​ ​យ៉ាង​ ​នូវ​គោត្រ​នៃ​បុរស​ ​៣​ ​យ៉ាង​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់​នូវ​ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះតម្រាស់​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​គោត្រ​នៃ​សេះ​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោត្រ​នៃ​សេះ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​វាហនៈ​ ​បរិបូណ៌​ដោយ​ល្បឿន​ ​តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គោត្រ​នៃ​សេះ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​វាហនៈ​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​តែ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​គោត្រ​នៃ​សេះ​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​វាហនៈ​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​១​។​
ថយ | ទំព័រទី ៤៦០ | បន្ទាប់