[១៤៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេះរាបសា ៣ពួកផង នូវបុរសរាបសា ៣ពួកផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្តដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះតម្រាស់ នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះសេះរាបសា ៣ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេះរាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ដោយកំពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ សេះរាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង តែមិនបរិបូណ៌ដោយកំពស់ និងមាឌ ១ ម្នាលភិក្ខុទាំងឡាយ សេះរាបសាខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយល្បឿនផង បរិបូណ៌ដោយសម្បុរផង បរិបូណ៌ដោយកំពស់ និងមាឌផង ១។ ម្នាលភិក្ខុទាំងឡាយ សេះរាបសា មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសរាបសា ៣ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុរសរាបសាខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយល្បឿន តែមិនបរិបូណ៌ដោយសម្បុរ មិនបរិបូណ៌ ដោយកំពស់ និងមាឌ ១