​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​រាបសា​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​តែ​ទាស់​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​រាបសា​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុរស​រាបសា​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ ​តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​ឱប​បា​តិកៈ​កំណើត​ ​(​កើត​ក្នុង​សុទ្ធាវាស​)​ ​បរិនិព្វាន​ក្នុង​សុទ្ធាវាស​នោះ​ ​មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​មកវិញ​ឡើយ​ ​ព្រោះ​អស់​ទៅ​ ​នៃ​ឱ​រម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​៥​ ​តថាគត​ហៅថា​ ​នេះ​ជា​ល្បឿន​ ​របស់​ភិក្ខុ​នោះ​។​ ​តែបើ​ភិក្ខុ​នោះ​ ​ត្រូវ​គេ​សាកសួរ​ប្រស្នា​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​ ​រមែង​ស្ងៀមស្ងាត់​ ​ដោះស្រាយ​មិន​រួច​។​ ​តថាគត​ហៅថា​ ​នេះ​មិនមែន​ជា​សម្បុរ​ ​របស់​ភិក្ខុ​នោះ​។​ ​ទាំង​ភិក្ខុ​នោះ​ ​ជា​អ្នក​ឆ្នែង​លាភ​ ​ចំពោះ​ចីវរ​ ​បិណ្ឌបាត​សេនាសនៈ​ ​និង​បរិក្ខារ​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​។​ ​តថាគត​ហៅថា​ ​នេះ​មិនមែន​កំពស់​ ​និង​មាឌ​ ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​រាបសា​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ ​តែ​មិន​បរិបូណ៌​ដោយ​សម្បុរ​ ​មិន​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ ​យ៉ាងនេះ​ឯង​។
ថយ | ទំព័រទី ៤៦៥ | បន្ទាប់