​តថាគត​ហៅថា​ ​នេះ​ជា​ល្បឿន​ ​របស់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ ​បើ​ត្រូវ​គេ​សាកសួរ​ប្រស្នា​ ​ក្នុង​អភិធម្ម​ ​ក្នុង​អភិ​វិន័យ​ ​រមែង​ដោះស្រាយ​រួច​ ​មិន​ស្ងៀមស្ងាត់​។​ ​តថាគត​ហៅថា​ ​នេះ​ជា​គុណ​ ​របស់​ភិក្ខុ​នោះ​។​ ​ទាំង​ភិក្ខុ​នោះ​ ​ជា​អ្នក​ស្វាក់​លាភ​ ​ចំពោះ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​បរិក្ខារ​ ​គឺ​ថ្នាំ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​។​ ​តថាគត​ហៅថា​ ​នេះ​ជា​កំពស់​ ​និង​មាឌ​ ​របស់​ភិក្ខុ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​រាបសា​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​រាបសា​ ​មាន​ ​៣​ ​ពួក​នេះឯង​។​
 [​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​ ​នូវ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​៣​ ​ពួក​ផង​ ​នូវ​បុរស​អាជានេយ្យ​ដ៏​ល្អ​ ​៣​ ​ពួក​ផង​ ​ចូរ​អ្នក​ទាំងឡាយ​ ​ស្តាប់ធម៌​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះតម្រាស់​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ចុះ​សេះ​អាជានេយ្យ​ដ៏​ល្អ​ ​៣​ ​ពួក​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេះ​អាជានេយ្យ​ដ៏​ល្អ​ខ្លះ​ ​ក្នុង​លោក​នេះ​។​ ​បេ​។​ ​ជា​វាហនៈ​ ​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​១​។​
ថយ | ទំព័រទី ៤៦៧ | បន្ទាប់