​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ល្អ​ ​ជា​អ្នក​បរិបូណ៌​ដោយ​ល្បឿន​ផង​ ​បរិបូណ៌​ដោយ​សម្បុរ​ផង​ ​បរិបូណ៌​ដោយ​កំពស់​ ​និង​មាឌ​ផង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​អាជានេយ្យ​ដ៏​ល្អ​មាន​ ​៣​ ​ពួក​នេះឯង​។​
 [​១៤៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​បរិ​ព្វា​ជ​កា​រាម​ ​ជា​មោរ​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះតម្រាស់​ ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​ឈ្មោះថា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ដាច់ស្រេច​ ​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ដាច់ស្រេច​ ​មាន​ព្រហ្មចរិយៈ​ដាច់ស្រេច​ ​មាន​ទីបំផុត​ដាច់ស្រេច​ ​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រកបដោយ​អសេក្ខ​សីលក្ខន្ធ​ ​១​ ​អសេក្ខ​សមា​ធិ​ក្ខន្ធ​ ​១​ ​អសេក្ខ​បញ្ញា​ខន្ធ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ជា​អ្នកមាន​សេចក្តី​ចូលចិត្ត​ដាច់ស្រេច​ ​មាន​សេចក្តី​ក្សេម​ ​ចាក​យោ​គៈ​ដាច់ស្រេច​ ​មាន​ព្រហ្មចរិយៈ​ដាច់ស្រេច​ ​មាន​ទីបំផុត​ដាច់ស្រេច​ ​ជា​អ្នក​ប្រសើរ​បំផុត​ ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
ថយ | ទំព័រទី ៤៦៩ | បន្ទាប់