[២២] ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺ ៣ពួកនេះ រមែងមាននៅក្នុងលោក។ អ្នកជម្ងឺ ៣ពួក ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកជម្ងឺពួកខ្លះ ក្នុងលោកនេះ បានភោជនជាទីសប្បាយក្ដី មិនបានភោជនជាទីសប្បាយក្ដី បានភេសជ្ជៈជាទីសប្បាយក្ដី មិនបានភេសជ្ជៈជាទីសប្បាយក្ដី បានឧបដ្ឋាក ដ៏សមគួរក្ដី មិនបានឧបដ្ឋាក ដ៏សមគួរក្ដី ក៏នៅតែមិនសះស្បើយ ចាកជម្ងឺនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ា់ងទៀត អ្នកជម្ងឺពួកខ្លះ ក្នុងលោកនេះ បានភោជនជាទីសប្បាយក្ដី មិនបានភោជនជាទីសប្បាយក្ដី បានភេសជ្ជៈជាទីសប្បាយក្ដី មិនបានភេសជ្ជៈជាទីសប្បាយក្ដី បានឧបដ្ឋាកដ៏សមគួរក្ដី មិនបានឧបដ្ឋាកដ៏សមគួរក្តី ក៏រមែងសះស្បើយ ចាកជម្ងឺនោះបាន។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អ្នកជម្ងឺពួកខ្លះក្នុងលោកនេះ បានភោជនជាទីសប្បាយ មិនមែនជាមិនបានភោជនជាទីសប្បាយទេ បានភេសជ្ជៈជាទីសប្បាយ មិនមែនជាមិនបានភេសជ្ជៈជាទីសប្បាយទេ