[១៤៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង ឈ្មោះថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេម ចាកយោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ។ ប្រកបដោយធម៌៣ យ៉ាង គឺអ្វីខ្លះ។ គឺប្រកបដោយឥទ្ធិប្បាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ។
[១៤៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាងឈ្មោះថា ជាអ្នកមានសេចក្តីចូលចិត្តដាច់ស្រេច មានសេចក្តីក្សេម ចាកយោគៈដាច់ស្រេច មានព្រហ្មចរិយៈដាច់ស្រេច មានទីបំផុតដាច់ស្រេច ជាអ្នកប្រសើរបំផុត ជាងទេវតា និងមនុស្សទាំងឡាយ។