​រមែង​រក្សាខ្លួន​ ​ដែល​ខ្លួន​គាស់រំលើង​ ​ផ្តាច់ផ្តិល​ ​(​នូវ​គុណ​)​ ​ជា​អ្នក​ប្រកបដោយ​ទោស​ផង​ ​ប្រកបដោយ​ដំនៀល​ ​របស់​អ្នកប្រាជ្ញ​ផង​ ​រមែង​បាន​នូវ​បាប​ជាច្រើន​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ឌិត​ជា​អ្នក​ឆ្លៀវឆ្លាស​ជា​សប្បុរស​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​រមែង​រក្សាខ្លួន​ ​ដែល​មិន​គាស់រំលើង​ ​មិន​ផ្តាច់ផ្តិល​ ​(​នូវ​គុណ​)​ ​ជា​អ្នក​មិន​មានទោស​ផង​ ​មិន​មាន​ដំនៀល​ ​របស់​អ្នកប្រាជ្ញ​ផង​ ​រមែង​បាន​នូវ​បុណ្យ​ជាច្រើន​ផង​។​ ​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ប្រកបដោយ​កាយ​កម្ម​ ​ជាកុសល​ ​១​ ​វចីកម្ម​ជាកុសល​ ​១​ ​មនោ​កម្ម​ ​ជាកុសល១​។​ ​បេ​។​
 [​១៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ប្រកបដោយ​ធម៌​ ​៣យ៉ាង​។​ ​បេ​។​ ​គឺ​កាយ​កម្ម​ ​ប្រកបដោយ​ទោស​ ​១​ ​វចីកម្ម​ ​ប្រកបដោយ​ទោស​ ​១​ ​មនោ​កម្ម​ ​ប្រកបដោយ​ទោស​ ​១​។​បេ​។​ ​គឺ​កាយ​កម្ម​មិន​មានទោស​ ​១​ ​វចីកម្ម​មិន​មានទោស​ ​១​ ​មនោ​កម្ម​មិន​មានទោស​ ​១​។​បេ​។​
 [​១៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពាល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​។​ ​បេ​។​ ​គឺ​កាយ​កម្ម​មិន​រាបសា​ ​១​ ​វចីកម្ម​មិន​រាបសា​ ​១​ ​មនោ​កម្ម​មិន​រាបសា​ ​១​។​ ​បេ​។​ ​គឺ​កាយ​កម្ម​រាបសា​ ​១​ ​វចីកម្ម​រាបសា​ ​១​ ​មនោ​កម្ម​រាបសា​ ​១​។​ ​បេ​។​
ថយ | ទំព័រទី ៤៧៤ | បន្ទាប់