[១៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង។ បេ។ គឺកាយកម្មមិនស្អាត ១ វចីកម្មមិនស្អាត ១ មនោកម្មមិនស្អាត ១។ បេ។ គឺកាយកម្មស្អាត ១ វចីកម្មស្អាត ១ មនោកម្មស្អាត ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតជាអ្នកឆ្លៀវឆ្លាស ជាសប្បុរស ប្រកបដោយធម៌ ៣យ៉ាងនេះឯង រមែងរក្សាខ្លួន ដែលមិនបានគាស់រំលើង មិនផ្តាច់ផ្តិល (នូវគុណ) ជាអ្នកមិនមានទោសផង មិនមានដំនៀល របស់អ្នកប្រាជ្ញផង រមែងបាននូវបុណ្យជាច្រើនផង។
[១៥៦] ម្នាលភិក្ខុទាំងឡាយ ការថ្វាយបង្គំនេះ មាន ៣ យ៉ាង។ ការថ្វាយបង្គំ ៣ យ៉ាង ដូចម្តេចខ្លះ។ គឺថ្វាយបង្គំដោយកាយ ១ ដោយវាចា ១ ដោយចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ការថ្វាយបង្គំ មាន ៣ យ៉ាងនេះឯង។
[១៥៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងបុព្វណ្ហសម័យម្នាលភិក្ខុទាំងឡាយ សត្វទាំងនេះ ឈ្មោះថា មានបុព្វណ្ហសម័យដ៏ល្អ