​បាន​ឧបដ្ឋាក​ដ៏​សមគួរ​ ​មិនមែន​ជា​មិនបាន​ឧបដ្ឋាក​ដ៏​សមគួរ​ទេ​ ​ទើប​សះស្បើយ​ ​ចាក​ជម្ងឺ​នោះ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្ដា​អ្នក​ជម្ងឺ​ ​ទាំង​ ​៣​ ​ពួក​នោះ​ ​អ្នក​ជម្ងឺ​ណា​ ​បាន​ភោជន​ជាទី​សប្បាយ​ ​មិនមែន​ជា​មិនបាន​ភោជន​ជាទី​សប្បាយ​ទេ​ ​បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ ​មិនមែន​ជា​មិនបាន​ភេសជ្ជៈ​ជាទី​សប្បាយ​ទេ​ ​បាន​ឧបដ្ឋាក​ ​ដ៏​សមគួរ​ ​មិនមែន​ជា​មិនបាន​ឧបដ្ឋាក​ ​ដ៏​សមគួរ​ទេ​ ​ទើប​សះស្បើយ​ ​ចាក​ជម្ងឺ​នោះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​អនុញ្ញាត​គិលានភត្ត​ ​(​អាហារ​សម្រាប់​អ្នក​ជម្ងឺ​ ​)​ ​អនុញ្ញាត​គិលានភេសជ្ជៈ​ ​(​ថ្នាំ​រក្សា​ជម្ងឺ​)​ ​អនុញ្ញាត​គិលានុបដ្ឋាក​ ​(​អ្នក​ថែ​ជម្ងឺ​)​ ​ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះ​ ​សូម្បី​អ្នក​ជម្ងឺ​ទាំងឡាយ​ឯ​ទៀ​តៗ​ ​ភិក្ខុ​គួរ​ថែរក្សា​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ជម្ងឺ៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងហ្នឹង​ដែរ​ ​បុគ្គល៣ពួក​នេះ​ ​ប្រៀប​ដូច​អ្នក​ជម្ងឺ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៣ពួក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​បានឃើញ​ព្រះ​តថាគត​ក្ដី​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់