ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការ​មិន​គុំគួន​ ​១​ ​ជា​អ្នក​ពេញចិត្ត​ ​ក្នុង​ការ​មិន​គុំគួន​ ​១​…​ ​ជា​អ្នកមាន​សេចក្តី​យល់​ខុស​ ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​ការយល់​ខុស​ ​១​ ​ជា​អ្នក​ពេញចិត្ត​ ​ក្នុង​ការយល់​ខុស​ ​១​…​ ​ជា​អ្នកមាន​សេចក្តី​យល់​ត្រូវ​ ​ដោយខ្លួនឯង​ ​១​ ​ដឹកនាំ​បុគ្គល​ដទៃ​ ​ក្នុង​សេចក្តី​យល់​ត្រូវ​ ​១​ ​ជា​អ្នក​ពេញចិត្ត​ ​ក្នុង​សេចក្តី​យល់​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាងនេះ​ឯង​ ​រមែង​ទៅ​កើត​ក្នុង​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដំ​កល់​ទុក​(​១​)​ ​។​ ​
​(​១​)​ ​ម​.​ ​ចប់​ ​កម្មបថ​បេយ្យាល​។​ ​ឧទ្ទាន​នៃ​កម្មបថ​បេយ្យាល​នោះ​គឺ​ ​និយាយ​អំពី​ការ​សម្លាប់សត្វ១​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ១​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម១​ ​និយាយ​កុហក១​ ​និយាយ​ញុះញង់១​ ​និយាយអាក្រក់១​ ​និយាយ​ពាក្យ​ឥតប្រយោជន៍១​ ​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យ​បុគ្គល​ដទៃ១​ ​សេចក្តី​គុំគួន១​ ​សេចក្តី​យល់​ខុស១​ ​បណ្ឌិត​គប្បី​បញ្ចូល​កម្មបថ​ទាំងឡាយ​ ​ឲ្យ​គ្រប់​ជា៣​ ​ត្រង់​បេយ្យាល​ផង​ចុះ​
ថយ | ទំព័រទី ៤៨៧ | បន្ទាប់