ឧទ្ទាននៃរាគបេយ្យាលនោះគឺ(១)
និយាយអំពីធម៌ដែលអាស្រ័យនៅក្នុងរាគបេយ្យាល ដែលលោកពោលហើយ ថា មាន ១៧ គឺរាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ ជាគំរប់ ៥ មក្ខៈ ១ បឡាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១ មាយា ១ សាថេយ្យៈ ១ ថម្ភៈ ១ សារម្ភៈ ១ មានៈ ១ អតិមានៈ ១ មទៈ បមាទៈ ១។ អំពីសមាធិ ៣ យ៉ាងគឺសុញ្ញតសមាធិ ១ អនិមិត្តសមាធិ ១ អប្បណិហិតសមាធិ ១ ដែលលោកកំណត់ទុក ក្នុងសមាធិមូលកាបេយ្យាល ដោយហេតុជាជំនួយ ដែលប្រកបដោយសេចក្តីឧបមា ដើម្បីដឹងច្បាស់ ១ ដើម្បីកំណត់ដឹង ១ ដើម្បីអស់រលីង ១ ដើម្បីលះបង់ ១ ដើម្បីអស់ទៅ ១ ដើម្បីសូន្យទៅ ១ ដើម្បីវិនាស ១ ដើម្បីរលត់ ១ ដើម្បីផ្តាច់បង់ ១ ដើម្បីរលាស់ចោល ១ រួមត្រូវជា ១០។
ចប់ តិកនិបាត។
ចប់ តិកនិបាត។
(១) ឧទ្ទាននេះ មានតែងក្នុងច្បាប់អក្សរភូមា។
ថយ | ទំព័រទី ៤៨៩