មិនមែនជាមិនបានស្ដាប់ទេ រមែងចុះស៊ប់ កាន់សេចក្ដីនិយម ដ៏គាប់ប្រសើរ ក្នុងកុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនា ដែលព្រះតថាគត អនុញ្ញាតហើយ ព្រោះអាស្រ័យបុគ្គលនេះ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ធម៌ដែលព្រះតថាគត គប្បីសំដែង ដល់ភិក្ខុទាំងឡាយ ឯទៀតសោត ក៏ព្រោះអាស្រ័យបុគ្គលនេះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង៣ ពួកនេះ មានសេចក្ដីប្រៀបដូចអ្នកជម្ងឺ រមែងមាននៅក្នុងលោក។
[២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខ ផស្សៈ ដែលប្រកបដោយទុក្ខទាំងឡាយ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខនោះ។ បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខ មានទុក្ខតែម្យ៉ាង