ដូចពួកសត្វ ដែលកើតក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយ ដែលមិនប្រកបដោយទុក្ខ ពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក មិនប្រកបដោយទុក្ខនោះ។ បុគ្គលនោះ កាលដែលផស្សៈ មិនប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា មិនប្រកបដោយទុក្ខ មានសុខតែម្យ៉ាង ដូចទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។