បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។ ផស្សៈទាំងឡាយ ដែលប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះនោះ។ បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខខ្លះ ឥមានទុក្ខខ្លះ មានសុខ និងទុក្ខ ច្រឡូកច្រឡំគ្នា ដូចមនុស្សនិងទេវតាពួកខ្លះ វិនិបាតពួកខ្លះ(១) ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
[២៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន៣ពួកនេះ មានឧបការៈច្រើន ដល់បុគ្គល (ជាសិស្ស)។ បុគ្គល៣ ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដល់នូវព្រះពុទ្ធ ជាទីពឹង ដល់នូវព្រះធម៌ ជាទីពឹង ដល់នូវព្រះសង្ឃ ជាទីពឹង ព្រោះអាស្រ័យបុគ្គលណា ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឈ្មោះថា មានឧបការៈច្រើន ដល់បុគ្គលនេះ។

(១) វេមានិកប្រេត។ (អដ្ឋកថា)។