[​២៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល​ ​៣​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មានចិត្ត​ប្រៀប​ដូច​ដំបៅ​ចាស់​ ​១​ ​បុគ្គល​មានចិត្ត​ប្រៀប​ដូច​ផ្លេកបន្ទោរ​ ​១​ ​បុគ្គល​មានចិត្ត​ប្រៀប​ដូច​ពេជ្រ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​មានចិត្ត​ប្រៀប​ដូច​ដំបៅ​ចាស់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ក្រោធ​ច្រើន​ ​ដោយ​សេចក្ដីតានតឹង​ ​សូម្បី​គេ​ពោល​តែ​បន្តិច​បន្ដួច​ ​ក៏​ជាប់ចិត្ត​ក្រោធ​ ​ព្យាបាទ​ ​ប្រកាន់​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​សប្បាយចិត្ត​ ​ឲ្យ​កើត​ប្រាកដ​ឡើង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដំបៅ​ចាស់​ ​ដែល​ត្រូវ​ប៉ះទង្គិច​ ​ដោយ​កំណាត់ឈើ​ ​ឬ​អំបែង​ ​រមែង​ក្លាយ​ឡើង​ ​លើសប្រមាណ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ក្រោធ​ ​ច្រើន​ដោយ​សេចក្ដីតានតឹង​ ​សូម្បី​គេ​ពោល​តែ​បន្ដិច​បន្តួច​ ​ក៏​ជាប់ចិត្ត​ក្រោធ​ ​ព្យាបាទ​ ​ប្រកាន់​រឹងត្អឹង​ ​ធ្វើ​សេចក្ដី​ក្រោធ​ ​ទោសៈ​ ​និង​សេចក្ដី​មិន​សប្បាយចិត្ត​ ​ឲ្យ​កើត​ប្រាកដ​ឡើង​ ​ក៏​មាន​ឧបមេយ្យ​ដូច្នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មានចិត្ត​ប្រៀប​ដូច​ដំបៅ​ចាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មានចិត្ត​ប្រៀប​ដូច​ផ្លេកបន្ទោរ​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់