យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ព្រោះអស់អាសវៈទាំងឡាយ សម្រេចសម្រាន្តនៅ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានចិត្តប្រៀបដូចពេជ្រ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
[២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរសេព គួរគប់រក គួរចូលទៅអង្គុយជិត ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលគេគួរធ្វើសក្ការៈ ធ្វើសេចក្ដីគោរព ហើយទើបសេពគប់ ចូលទៅអង្គុយជិត ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល ដែលគេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសាបសូន្យ ចាកសីល សមាធិ បញ្ញា ម្នាលភិក្ខុទាំងឡាយ បុគ្គល មានសភាពយ៉ាងនេះ គេមិនគួរសេព មិនគួរគប់រក មិនគួរចូលទៅអង្គុយជិត លើកលែងតែមានសេចក្ដីអាណិត ឬលើកលែងតែមានសេចក្ដីអនុគ្រោះចេញ។