​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​ដែលគេ​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ស្មើគ្នា​ ​ដោយ​សីល​ ​សមាធិ​ ​បញ្ញា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ដែលគេ​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះ​គេ​គិតថា​ ​សីលកថា​ ​របស់​ពួកសប្បុរស​អ្នកមានសីល​ស្មើគ្នា​ ​នឹង​មានដល់​ពួក​យើង​ផង​ ​សីលកថា​នោះ​ ​នឹង​មាន​សេចក្ដី​ចំរើន​ ​ដល់​ពួក​យើង​ផង​ ​សីលកថា​នោះ​ ​នឹង​នាំឲ្យ​បាន​សុខ​ដល់​ពួក​យើង​ផង​ ​សមាធិ​កថា​ ​របស់​ពួកសប្បុរស​ ​អ្នកមាន​សមាធិ​ស្មើគ្នា​ ​នឹង​មានដល់​ពួក​យើង​ផង​ ​សមាធិ​កថា​នោះ​ ​នឹង​មាន​សេចក្ដី​ចំរើន​ ​ដល់​ពួក​យើង​ផង​ ​សមាធិ​កថា​នោះ​ ​នឹង​នាំឲ្យ​បាន​សេចក្ដីសុខ​ ​ដល់​ពួក​យើង​ផង​ ​បញ្ញា​កថា​ ​របស់​ពួកសប្បុរស​ ​អ្នកមាន​បញ្ញា​ស្មើគ្នា​ ​នឹង​មានដល់​ពួក​យើង​ផង​ ​បញ្ញា​កថា​នោះ​ ​នឹង​មាន​សេចក្ដី​ចំរើន​ ​ដល់​ពួក​យើង​ផង​ ​បញ្ញា​កថា​នោះ​ ​នឹង​នាំឲ្យ​បាន​សេចក្ដីសុខ​ដល់​ពួក​យើង​ផង​។​ ​ហេតុ​នោះ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ដែលគេ​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ដែលគេ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្ដី​គោរព​ ​ហើយ​ទើប​សេពគប់​ ​ចូល​ទៅ​អង្គុយ​ជិត​ ​តើ​ដូចម្ដេច​។​
ថយ | ទំព័រទី ៥៧ | បន្ទាប់