[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៣ យ៉ាង ដែលសំគាល់បាន ថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺបុគ្គលមិនឃើញទោសរបស់ខ្លួន តាមទោស ១ លុះឃើញទោសតាមទោសហើយ មិនសំដែងទោសឲ្យសមគួរ តាមធម៌ ១ ទុកជាសំដែងទោសរបស់ខ្លួន ប្រាប់បុគ្គលដទៃហើយ ក៏មិនទទួលទោស ឲ្យសមគួរតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគប្បីដឹងបាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គប្បីដឹងបាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺ បុគ្គលឃើញទោសរបស់ខ្លួនតាមទោស ១ លុះឃើញទោសតាមទោសហើយ ក៏សំដែងទោស ឲ្យសមគួរតាមធម៌ ១ លុះសំដែងទោស ប្រាប់បុគ្គលដទៃហើយ ក៏ទទួលទោស ឲ្យសមគួរតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣នេះឯង ដែលគប្បីដឹងបាន ថាជាបណ្ឌិត។
[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣យ៉ាង គប្បីដឹងបាន ថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺ ជាអ្នកតាក់តែង នូវប្រស្នាដោយមិនត្រូវទំនង ១ ជាអ្នកដោះស្រាយប្រស្នា ដោយមិនត្រូវទំនង ១
[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣យ៉ាង គប្បីដឹងបាន ថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺ ជាអ្នកតាក់តែង នូវប្រស្នាដោយមិនត្រូវទំនង ១ ជាអ្នកដោះស្រាយប្រស្នា ដោយមិនត្រូវទំនង ១