​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​លុះ​ទៅតាម​ដំណើរ​ទិដ្ឋិ​ ​របស់​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ក៏​ពិតមែន​ ​ប៉ុន្តែ​បុគ្គល​នោះ​ ​គង់មាន​កិត្តិសព្ទ​ ​ដ៏​ពីរោះ​ ​ល្បី​ឡើង​ថា​ ​បុរស​បុគ្គល​ ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​គូកន​ល្អ​។​ ​ព្រោះហេតុនោះ​ ​បុគ្គល​មាន​សភាព​យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​បុគ្គល​គួរ​សេព​ ​គួរ​គប់​រក​ ​គួរ​ចូល​ទៅ​អង្គុយ​ជិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៣​ ​ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​
​បុរស​អ្នក​សេពគប់​បុគ្គល​ថោកទាប​ ​រមែង​សាបសូន្យ​ ​បើ​សេពគប់​បុគ្គល​ស្មើគ្នា​ ​មិន​គប្បី​សាបសូន្យ​ ​ក្នុង​កាលណា​ឡើយ​ ​បុរស​ចូល​ទៅ​គប់​រក​បុគ្គល​ប្រសើរ​ ​(​ជាង​ខ្លួន​)​ ​រមែង​ចំរើន​ឆាប់​ ​ព្រោះហេតុនោះ​ ​បុរស​គួរ​គប់​រក​នឹង​បុគ្គល​ដ៏​ប្រសើរ​លើស​ខ្លួន​ ​(​ទើប​ប្រសើរ​)​។​ ​

 [​២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មានសំដី​ស្អុយ​ ​ដូច​លាមក​ ​១​ ​បុគ្គល​មានសំដី​ក្រអូប​ដូច​ផ្កា​ ​១​ ​បុគ្គល​មានសំដី​ផ្អែម​ ​ដូច​ទឹកឃ្មុំ​ ​១​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់