ភោគៈ​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​មិន​មានដល់​បុគ្គល​ខ្វាក់​ឡើយ​ ​បុគ្គល​ខ្វាក់​ ​មិនដែល​ធ្វើបុណ្យ​ទាំងឡាយ​ទេ​ ​ការ​ចាប់​ខុស​ ​ចំពោះ​ប្រយោជន៍​ទាំងពីរ​​រមែង​មាន​ ​ដល់​បុគ្គល​ខ្វាក់​ ​ខូច​ចក្ខុ​។​ ​មួយទៀត​ ​បុគ្គល​ដែល​ហៅថា​ ​មាន​ភ្នែក​ម្ខាង​នេះ​ ​ជា​អ្នក​ច្រឡូកច្រឡំ​ ​ដោយ​កុសលធម៌​ ​និង​អកុសលធម៌​ ​ស្វែងរក​ភោគៈ​ទាំងឡាយ​ ​ដោយ​ថេយ្យ​ចិត្ត​ ​ជា​អ្នក​ឈ្លាស​ ​ប្រមូល​មក​ ​នូវ​អំពើ​ទាំងពីរ​ ​ដោយ​កូដកម្ម​(​១​)​ ​ផង​ ​ដោយ​ការ​ពោល​ពាក្យ​កុហក​ផង​ ​ជា​មនុស្ស​បរិភោគ​កាម​ ​បុគ្គល​ដែល​មាន​ចក្ខុ​តែ​ម្ខាង​នោះ​ ​លុះ​រំលាងខន្ធ​ ​អំពី​លោក​នេះ​ហើយ​ ​ទៅកាន់​នរក​ ​រងទុក្ខ​ខ្លោចផ្សា​។​ ​ចំណែកខាង​បុរស​បុគ្គល​ ​ដែល​ហៅថា​ ​មាន​ចក្ខុ​ទាំងពីរ​ខាង​ ​ជា​អ្នក​ប្រសើរ​ ​ដោយ​ភោគៈ​ទាំងឡាយ​ ​ដែល​ខ្លួន​បាន​មក​ដោយ​ធម៌​ ​

​(​១​)​ ​អំពើ​កៀច​ក្រាញ​ ​ឬ​អំពើ​កោង​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់