​ឲ្យ​ទ្រព្យ​ដែល​ខ្លួន​រកបាន​ ​ដោយ​សេចក្ដីព្យាយាម​ ​មានតម្រិះ​ដ៏​ប្រសើរ​ ​ជា​ជន​មានចិត្ត​ឥត​សង្ស័យ​ ​រមែង​ចូល​ទៅកាន់​ស្ថាន​ដ៏​ចំរើន​ ​ដែល​ខ្លួន​បាន​ទៅ​ ​ហើយ​មិន​សោកសៅ​ ​បុគ្គល​ ​គប្បី​វៀរ​មនុស្ស​ខ្វាក់​ផង​ ​មនុស្ស​មាន​ភ្នែក​ម្ខាង​ផង​ ​អំពី​ចម្ងាយ​ ​ហើយ​គប្បី​សេពគប់​បុរស​បុគ្គល​ ​ដ៏​ប្រសើរ​ ​មាន​ភ្នែក​ទាំងពីរ​ខាង​ចុះ​។​ ​

 [​៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល៣ពួក​នេះ​ ​រមែង​មាននៅ​ក្នុង​លោក​។​ ​បុគ្គល៣ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​បុគ្គល​មាន​ប្រាជ្ញា​ ​ដូចជា​ក្អម​ផ្កាប់​ ​១​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ដូច​ថ្នក់​លេច​ ​១​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ដ៏​ទូលាយ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ ​មាន​ប្រាជ្ញា​ដូច​ក្អម​ផ្កាប់​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​ទៅកាន់​អារាម​ ​ស្ដាប់ធម៌​ ​ក្នុង​សំណាក់​ ​នៃ​ពួក​ភិ​ក្ខុ​រឿយ​ៗ​ ​ពួក​ភិក្ខុ​សំដែងធម៌​
ថយ | ទំព័រទី ៦៩ | បន្ទាប់