បើអ្នកដទៃដោះស្រាយប្រស្នាដោយត្រូវទំនងហើយ ក៏មិនសរសើរដោយបទ និងព្យញ្ជនៈ ជាបរិមណ្ឌលស្រួលបរិបូណ៌ឡើយ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគួរស្គាល់បាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គួរស្គាល់បាន ថាជាបណ្ឌិត។ ធម៌៣ តើដូចម្ដេច។ គឺ ជាអ្នកតាក់តែងប្រស្នា ដោយត្រូវទំនង ១ ជាអ្នកដោះស្រាយប្រស្នា ដោយត្រូវវទំនង ១ បើអ្នកដទៃដោះប្រស្នា ដោយត្រូវទំនងហើយ ក៏សរសើរ ដោយបទ និងព្យញ្ជនៈ ជាបរិមណ្ឌល ស្រួលបរិបូណ៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគួរស្គាល់បាន ថាជាបណ្ឌិត។
[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ យ៉ាង គួរស្គាល់បានថាជាជនពាល។ ធម៌៣ តើដូចម្ដេច។ គឺ កាយកម្ម ជាអកុសល ១ វចីកម្ម ជាអកុសល ១ មនោកម្ម ជាអកុសល ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ នេះឯង ដែលគប្បីដឹងបាន ថាជាជនពាល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌៣ គប្បីដឹងបាន ថាជាបណ្ឌិត។