​មាន​លំអ​បទ​ខាងដើម​ ​មាន​លំអ​បទ​កណ្ដាល​ ​មាន​លំអ​បទ​ខាងចុង​ប្រកាស​ព្រហ្មចរិយៈ​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​កាល​អង្គុយ​លើ​អាសនៈ​នោះ​ ​ក៏​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ ​នៃ​កថា​នោះ​ ​សូម្បី​ក្រោក​ពី​អាសនៈ​នោះ​ហើយ​ ​ក៏​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ ​ត្រង់​កណ្ដាល​ ​និង​ខាងចុង​ ​នៃ​កថា​នោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ក្អម​ផ្កាប់​ ​ទឹកដែល​គេ​ចាក់​ទៅលើ​ក្អម​នោះ​ ​ក៏​ហូរចេញ​អស់​ទៅ​ ​មិន​ដក់​នៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​អារាម​ ​ស្ដាប់ធម៌​ ​ក្នុង​សំណាក់​ ​នៃ​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​សំដែងធម៌​ ​មាន​លំអ​បទ​ខាងដើម​ ​មាន​លំអ​បទ​កណ្ដាល​ ​មាន​លំអ​បទ​ខាងចុង​ ​ហើយ​ប្រកាស​ព្រហ្មចរិយៈ​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​កាលដែល​អង្គុយ​លើ​អាសនៈ​នោះ​ ​ក៏​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ ​នៃ​កថា​នោះ
ថយ | ទំព័រទី ៧០ | បន្ទាប់