​ទុកជា​ក្រោក​ឡើង​ ​អំពី​អាសនៈ​នោះ​ហើយ​ ​ក៏​នៅតែ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ ​នៃ​កថា​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​បុគ្គល​មាន​ប្រាជ្ញា​ ​ដូចជា​ក្អម​ផ្កាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​មាន​ប្រាជ្ញា​ដូច​ថ្នក់​លេច​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​អារាម​ ​ស្ដាប់ធម៌​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​សំដែងធម៌​ ​មាន​លំអ​បទ​ខាងដើម​ ​មាន​លំអ​បទ​កណ្ដាល​ ​មាន​លំអ​បទ​ខាងចុង​ ​ប្រកាស​ព្រហ្មចរិយៈ​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​កាល​អង្គុយ​លើ​អាសនៈ​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ផង​ ​នៃ​កថា​នោះ​ដែរ​ ​តែ​លុះ​ក្រោក​ចេញ​ ​អំពី​អាសនៈ​នោះ​ទៅ​ហើយ​ ​ក៏​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ ​នៃ​កថា​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​បង្អែម​ផ្សេង​ៗ​ ​ដែល​លាយ​ច្រឡំ​គ្នា​ ​គឺ​មាន​ល្ង​ ​អង្ករ​ ​នំ​ ​ម្សៅ​ ​ផ្លែ​ពុទ្រា​ ​ក្នុង​ថ្នក់​លេច​នៃ​បុរស​ ​បុរស​នោះ​ ​កាល​ក្រោក​អំពី​អាសនៈ​នោះ​ ​
ថយ | ទំព័រទី ៧១ | បន្ទាប់