ក៏ជ្រុះរាត់រាយ ព្រោះភ្លេចស្មារតី យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ ភិក្ខុទាំងឡាយ ក៏សំដែងធម៌ មានលំអបទខាងដើម មានលំអបទកណ្ដាល មានលំអបទខាងចុង ប្រកាសព្រហ្មចរិយធម៌ ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដល់បុគ្គលនោះ បុគ្គលនោះ កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្តត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ លុះក្រោកអំពីអាសនៈនោះទៅ ក៏មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម មិនធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល មិនធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញា ដូចជាថ្នក់លេច។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលមានប្រាជ្ញា ដ៏ទូលាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ទៅកាន់អារាម ស្ដាប់ធម៌ ក្នុងសំណាក់ភិក្ខុទាំងឡាយរឿយៗ