​ភិក្ខុ​ទាំងឡាយ​ ​ក៏​សំដែងធម៌​ ​មាន​លំអ​បទ​ខាងដើម​ ​មាន​លំអ​បទ​កណ្ដាល​ ​មាន​លំអ​បទ​ខាងចុង​ ​ប្រកាស​ព្រហ្មចរិយៈ​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​កាល​អង្គុយ​លើ​អាសនៈ​នោះ​ ​ក៏​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ផង​ ​នៃ​កថា​នោះ​ ​ទុកជា​ក្រោក​អំពី​អាសនៈ​នោះ​ទៅ​ហើយ​ ​ក៏​នៅតែ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងដើម​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​កណ្ដាល​ផង​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ត្រង់​ខាងចុង​ផង​ ​នៃ​កថា​នោះ​ទៀត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ក្អម​ផ្ងារ​ ​ទឹកដែល​គេ​ចាក់​ក្នុង​ក្អម​នោះ​ ​ក៏​ដក់​នៅ​ ​មិន​ហូរចេញ​ទៅ​បាន​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ទៅកាន់​អារាម​ ​ស្ដាប់ធម៌​ ​ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​សំដែងធម៌​ ​មាន​លំអ​បទ​ខាងដើម​ ​មាន​លំអ​បទ​កណ្ដាល​ ​មាន​លំអ​បទ​ខាងចុង​ ​ប្រកាស​ព្រហ្មចរិយៈ​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ដល់​បុគ្គល​នោះ​ ​បុគ្គល​នោះ​ ​
ថយ | ទំព័រទី ៧៣ | បន្ទាប់