កាលអង្គុយលើអាសនៈនោះ ក៏ធ្វើទុកក្នុងចិត្ត ត្រង់ខាងដើមផង ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាលផង ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុងផង នៃកថានោះ ទុកជាក្រោកអំពីអាសនៈនោះហើយ ក៏នៅតែធ្វើទុកក្នុងចិត្ត ត្រង់ខាងដើម ធ្វើទុកក្នុងចិត្ត ត្រង់កណ្ដាល ធ្វើទុកក្នុងចិត្ត ត្រង់ខាងចុង នៃកថានោះទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលមានប្រាជ្ញាដ៏ទូលាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។
បុរសមានប្រាជ្ញា ដូចក្អមផ្កាប់ គឺជាអ្នកឥតប្រាជ្ញា ឥតសេចក្ដីពិចារណា បុរសមានសភាពដូច្នោះ ទុកជាចូលទៅកាន់សំណាក់ភិក្ខុទាំងឡាយ សូម្បីរឿយៗ ក៏មិនអាច ដើម្បីរៀនធម៌ ត្រង់ខាងដើម ត្រង់កណ្ដាល ត្រង់ខាងចុង នៃកថា (នោះ) បាន ព្រោះថា ប្រាជ្ញា មិនមានដល់បុគ្គលនោះឡើយ។ បុរសមានប្រាជ្ញា ដូចថ្នក់លេច