​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​មិន​មាន​ក្នុង​កាយ​ ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​មិន​មាន​ក្នុង​និមិត្ត​ទាំងអស់​ ​ព្ធដ៏​ខាងក្រៅ​ផង​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​មិន​មានដល់​ភិក្ខុ​ ​ដែល​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​សម្រេចសម្រាន្ត​នៅ​យ៉ាងណា​ ​ការបាន​នូវ​សមាធិ​ ​មាន​ភាព​យ៉ាងនោះ​ ​គប្បី​មានដល់​ភិក្ខុ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម្មជាត​ ​ដែល​ហៅថា​ ​ស្ងប់​ ​ធម្មជាត​ ​ដែល​ហៅថា​ ​ឧត្ដម​នោះ​ ​គឺ​ការ​ស្ងប់​រម្ងាប់​សង្ខារ​ទាំងអស់​ ​ការ​លះបង់​ឧបធិ​ទាំងអស់​ ​ការ​អស់​តណ្ហា​ ​ការប្រាសចាក​រាគៈ​ ​ការ​រលត់​ ​គឺ​ព្រះនិព្វាន​ហ្នឹងឯង​។​ ​ម្នាល​អានន្ទ​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​មិន​មាន​ក្នុង​កាយ​ ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​មា​នា​នុ​ស័យ​ ​មិន​មាន​ក្នុង​និមិត្ត​ទាំងអស់​ ​ព្ធដ៏​ខាងក្រៅ​ផង​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​មិន​មានដល់​ភិក្ខុ​ ​ដែល​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ណា​ ​ភិក្ខុ​គប្បី​បាន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​សម្រេចសម្រាន្ត​នៅ​ ​យ៉ាងណា​ ​ការបាន​នូវ​សមាធិ​ ​មាន​សភាព​យ៉ាងនោះ​ ​គប្បី​មានដល់​ភិក្ខុ​ ​យ៉ាងនេះ​ឯង​ ​។​
ថយ | ទំព័រទី ៨០ | បន្ទាប់