​ម្នាល​អានន្ទ​ ​ពាក្យ​ថា​ ​
​បុគ្គល​ណា​ដឹង​ច្បាស់​ ​នូវ​របស់​ខ្លួន​ ​និង​របស់​ជន​ដទៃ​ ​ក្នុង​លោក​ ​រមែង​មិន​មាន​សេចក្ដី​ញាប់ញ័រ​ ​ក្នុង​អារម្មណ៍​នីមួយ​ទេ​ ​តថាគត​ពោល​ថា​ ​បុគ្គល​នោះ​ ​ស្ងប់​រម្ងាប់​ ​ប្រាសចាក​ផ្សែង​ ​គឺ​ ​ទុច្ចរិត​ ​មិន​មាន​សេចក្ដីទុក្ខ​ ​មិន​មាន​តណ្ហា​ ​បាន​ឆ្លង​ជាតិ​ ​និង​ជរា​ហើយ​​ ​

​ដូច្នេះ​នេះ​ ​​ដែល​តថាគត​ពោល​ហើយ​ ​ក្នុង​បុណ្ណ​ក​ប្ប​ញ្ហា​ ​បរាយន​វគ្គ​ ​សំដៅ​ហេតុ​នុ៎ះឯង​។
 [​៣៣​]​ ​គ្រានោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​សារីបុត្ត​ ​តថាគត​សំដែងធម៌​ ​ដោយ​បំប្រួញ​ខ្លះ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​គួរ​សំដែងធម៌​ ​ដោយ​ពិស្ដារ​ខ្លះ​ ​ម្នាល​សារីបុត្ត​ ​តថាគត​ ​គួរ​សំដែងធម៌​ ​ទាំង​បំប្រួញ​ ​ទាំង​ពិស្ដារ​ខ្លះ​ ​ដ្បិតថា​ ​ពួក​បុគ្គល​អ្នក​យល់​ធម៌​ ​រកបាន​ដោយ​កម្រ​។​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ជាកាលគួរនឹង​សំដែងធម៌​នុ៎ះហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ជាកាលគួរនឹង​សំដែងធម៌​នុ៎ះហើយ​ ​ប្រសិនបើ​ព្រះមានព្រះភាគ​ ​សំដែងធម៌​ដោយសង្ខេប​ក្ដី​ ​សំដែងធម៌​ ​ដោយ​ពិស្ដារ​ក្ដី​ ​សំដែងធម៌​ ​ទាំង​សង្ខេប​ ​ទាំង​ពិស្ដារ​ក្ដី​ ​ពួក​អ្នក​យល់​ធម៌​ ​
ថយ | ទំព័រទី ៨១ | បន្ទាប់