​គង់​នឹង​មាន​។​ ​ម្នាល​សារីបុត្ត​ ​ហេតុ​នោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​នឹង​មិន​មាន​ក្នុង​កាយ​ ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​នឹង​មិន​មាន​ ​ក្នុង​និមិត្ត​ទាំងអស់​ ​ព្ធដ៏​ខាងក្រៅ​ផង​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​មិន​មានដល់​ភិក្ខុ​ ​ដែល​បាន​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្ត​ណា​ ​យើង​នឹង​បាន​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​នោះ​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​សារីបុត្ត​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​ម្នាល​សារីបុត្ត​ ​កាលណា​ភិក្ខុ​មិន​មាន​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​ក្នុង​កាយ​ប្រកបដោយ​វិញ្ញាណ​នេះ​ផង​ ​មិន​មាន​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​ក្នុង​និមិត្ត​ទាំងអស់​ ​ព្ធដ៏​ខាងក្រៅ​ផង​ ​អហង្ការ​ទិដ្ឋិ​ ​មមង្ការ​តណ្ហា​ ​និង​មា​នា​នុ​ស័យ​ ​មិន​មានដល់​ភិក្ខុ​ ​ដែល​បាន​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ណា​ ​ភិក្ខុ​រមែង​បាន​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្ត​នោះ​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​សារីបុត្ត​ ​ភិក្ខុ​នេះ​ ​តថាគត​ហៅថា​ ​បាន​ផ្ដាច់ផ្ដិល​ ​នូវ​តណ្ហា​ ​គាស់រំលើង​ ​នូវ​សំយោជនៈ​ ​បាន​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ ​ព្រោះ​ត្រាស់​ដឹង​ ​នូវ​កិរិយា​លះបង់​មានះ​ ​ដោយ​ឧបាយ​ដ៏​ល្អ​ ​
ថយ | ទំព័រទី ៨២ | បន្ទាប់