​មាន​ទោសៈ​ជា​បច្ច័យ​ ​អត្តភាព​របស់​បុគ្គល​នោះ​ ​កើត​ក្នុង​ទីណា​ ​កម្ម​នោះ​ ​រមែង​ឲ្យផល​ក្នុង​ទីនោះ​ ​កម្ម​នោះ​ ​ឲ្យផល​ក្នុង​ទីណា​ ​បុគ្គល​រមែង​ទទួលផល​របស់​កម្ម​នោះ​ ​ក្នុង​ទីនោះ​ ​គឺ​អត្តភាព​ ​ជា​បច្ចុប្បន្ន​ក្ដី​ ​អត្តភាព​ ​ដែល​កើត​បន្ទាប់​ក្ដី​ ​អត្តភាព​ដទៃ​ ​ដែល​អន្ទោល​តទៅទៀត​ក្ដី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ដោយ​មោហៈ​ ​កើតអំពី​មោហៈ​ ​មាន​មោហៈ​ជាហេតុ​ ​មាន​មោហៈ​ជា​បច្ច័យ​ ​អត្តភាព​របស់​បុគ្គល​នោះ​ ​កើត​ក្នុង​ទីណា​ ​កម្ម​នោះ​ ​រមែង​ឲ្យផល​ក្នុង​ទីនោះ​ ​កម្ម​នោះ​ ​រមែង​ឲ្យផល​ ​ក្នុង​ទីណា​ ​បុគ្គល​រមែង​ទទួលផល​ ​របស់​កម្ម​នោះ​ ​ក្នុង​ទីនោះ​ ​គឺ​អត្តភាព​ ​ជា​បច្ចុប្បន្ន​ក្ដី​ ​អត្តភាព​ដែល​កើត​បន្ទាប់​ក្ដី​ ​អត្តភាព​ដទៃ​ដែល​អន្ទោល​តទៅទៀត​ក្ដី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ពូជ​ ​ដែល​មិន​បែក​ ​មិន​ស្អុយ​ ​មិន​ខូច​ ​ដោយ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​ប្រកបដោយ​ខ្លឹមសារ​ ​(​ជាគ្រាប់​មានសាច់​ពេញលេញ​ ​)​ ​គេ​ទុកដាក់​ស្រួលបួល​ ​ដែល​បុគ្គល​សាបព្រោះ​ ​លើ​ទី​ដែល​ភ្ជួរ​រាស់​ល្អ​ ​ក្នុង​ស្រែ​មាន​ជីរ​ជាតិ​ ​ភ្លៀង​សោត​ ​ក៏​ផ្ដល់​ធារទឹក​ដោយ​ស្រួល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពូជ​ទាំងនោះ​ ​សមប្រកប​យ៉ាងនេះ​ ​ដល់​នូវ​ការលូតលាស់​ ​ដុះដាល​បែកគុម្ព​ ​យ៉ាងណាមិញ​។​ ​
ថយ | ទំព័រទី ៨៤ | បន្ទាប់