​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​លោភៈ​ ​កើតអំពី​លោភៈ​ ​មាន​លោភៈ​ជាហេតុ​ ​មាន​លោភៈ​ជា​បច្ច័យ​ ​អត្តភាព​របស់​បុគ្គល​នោះ​កើត​ក្នុង​ទីណា​ ​កម្ម​នោះ​ ​រមែង​ឲ្យផល​ ​ក្នុង​ទីនោះ​ ​កម្ម​នោះ​ ​ឲ្យផល​ក្នុង​ទីណា​បុគ្គល​រមែង​ទទួលផល​ ​របស់​កម្ម​នោះ​ ​ក្នុង​ទីនោះ​ ​គឺ​អត្តភាព​ ​ក្នុង​បច្ចុប្បន្ន​ក្ដី​ ​អត្តភាព​ដែល​កើត​បន្ទាប់​ក្ដី​ ​អត្តភាព​ដទៃ​ ​ដែល​អន្ទោល​តទៅ​ក្ដី​។​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​ទោសៈ​។​ ​បេ​។​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​មោហៈ​។​ ​បេ​។​ ​ក្នុង​អត្តភាព​ដទៃ​ ​ដែល​អន្ទោល​តទៅ​ក្ដី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត៣នេះឯង​ ​ជាហេតុ​ឲ្យ​កើត​កម្ម​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 [​៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ ​៣នេះ​ ​ជាហេតុ​ឲ្យ​កើត​កម្ម​ទាំងឡាយ​។​ ​ធម្មជាត៣​ ​តើ​ដូចម្ដេច​។​ ​គឺ​អលោភៈ​ ​ជាហេតុ​ឲ្យ​កើត​កម្ម​ទាំងឡាយ​ ​១​ ​អទោសៈ​ ​ជាហេតុ​ឲ្យ​កើត​កម្ម​ទាំងឡាយ​ ​១​ ​អមោហៈ​ ​ជាហេតុ​ឲ្យ​កើត​កម្ម​ទាំងឡាយ១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​អលោភៈ​ ​កើតអំពី​អលោភៈ​ ​មាន​អលោភៈ​ជាហេតុ​ ​មាន​អលោភៈ​ជា​បច្ច័យ​ ​បើ​សេចក្ដី​លោភ​ ​មិន​មាន​ហើយ​ ​កម្ម​នោះ​ ​ឈ្មោះថា​ ​បុគ្គល​បាន​លះបង់​យ៉ាងនេះ​ ​ជា​កម្ម​មាន​ឫសគល់​ ​ផ្ដាច់ផ្ដិល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើ​មិន​ឲ្យ​មានពូជ​ ​ជា​កម្ម​មិនកើត​ ​តទៅទៀត​ជា​ធម្មតា​។​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់