​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ ​ព្រោះ​អទោសៈ​ ​កើតអំពី​អទោសៈ​ ​មាន​អទោសៈ​ជាហេតុ​ ​មាន​អទោសៈ​ជា​បច្ច័យ​ ​កាលបើ​ទោសៈ​ ​មិន​មាន​ហើយ​ ​កម្ម​នោះ​ឈ្មោះថា​ ​បុគ្គល​បាន​លះបង់​យ៉ាងនេះ​ ​ជា​កម្ម​មាន​ឫស​ផ្ដាច់ផ្ដិល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើ​មិន​ឲ្យ​មានពូជ​ ​ជា​កម្ម​មិនកើត​តទៅទៀត​ ​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​ដែល​បុគ្គល​ធ្វើ​ព្រោះ​អមោហៈ​ ​កើតអំពី​អមោហៈ​ ​មាន​អមោហៈ​ ​ជាហេតុ​ ​មាន​អមោហៈ​ ​ជា​បច្ច័យ​ ​កាលបើ​អមោហៈ​មិន​មាន​ហើយ​ ​កម្ម​នោះ​ ​ឈ្មោះថា​ ​បុគ្គល​បាន​លះបង់​ហើយ​ ​យ៉ាងនេះ​ ​ជា​កម្ម​មាន​ឫសគល់​ផ្ដាច់ផ្ដិល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​ជា​កម្ម​មិនកើត​តទៅទៀត​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ពូជ​ ​ដែល​មិន​បែក​ ​មិន​ស្អុយ​ ​មិន​វិនាស​ដោយ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​ ​ប្រកបដោយ​ខ្លឹមសារ​ ​គេ​ទុកដាក់​ល្អ​ ​បុរស​គប្បី​ដុត​ ​នូវ​ពូជ​នោះ​ ​ដោយ​ភ្លើង​ ​ដុត​ដោយ​ភ្លើង​រួចហើយ​ ​ធ្វើជា​ធ្យូង​ម៉ត់​ ​ធ្វើជា​ធ្យូង​ម៉ត់​រួចហើយ​ ​ក៏​បាច​ទៅ​ក្នុង​ខ្យល់​ដ៏​ខ្លាំង​ក្ដី​ ​បណ្ដែត​ក្នុង​ស្ទឹង​ ​ដែល​មាន​ខ្សែទឹក​ហូរ​ត្របាញ់​ក្ដី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពូ​ជា​ទាំងនោះ​ ​ត្រូវ​គេ​បំផ្លាញ​យ៉ាងនេះ​ ​មុខ​ជា​នឹង​មានកំណើត​ផ្ដាច់ផ្ដិល​ ​ធ្វើ​មិន​ឲ្យ​កើត​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​ជា​ពូជ​មិនកើត​តទៅទៀត​ ​ជា​ធម្មតា​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនោះ​ដែរ​
ថយ | ទំព័រទី ៨៦ | បន្ទាប់